ភ្នំពេញ ៖ ប៉ោងៗនយោបាយសម្រាប់ឈានទៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបង្ហោះសាកល្បងក្រោមរូបភាពសម្តែងការឈឺចាប់ចំង្វើរមួយគឺសម្តេចចង់ឲ្យមានទោសប្រហាជីវិតចំពោះអ្នកដែលឱពុករំលោភកូនខ្លួន និងតារំលោភចៅ ខ្លួនឯងតាមរយៈធ្វើប្រជាមតិនៅទូទាំងប្រទេស។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទក្ខជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)ទុំឌី ដែលស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០១៩សម្តេចតេជោថ្លែងថា៖ « កាលពីរថ្ងៃមុនតាបាននិយាយមួយយាយ ថាចង់មានគំនិតផ្តួតផ្តើមដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឲ្យមានទោសចំពោះជនណាដែលរំលោភលើកកូនខ្លួនឯង ។
ឪពុករំលោភកូនខ្លួនឯង ជីតារំលោភចៅខ្លូនឯង គួរកម្រិតទោស ប្រហារជីវិត តែនេះគ្រាន់ជាការគិតរបស់តាទេ តែយាយបានប្រាប់តាថាដាក់ទោសមួយជីវិត បានហើយ»។ទាក់ទងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសម្តេចក៏បានលើកឡើងថាការធ្វើវិសោធនកម្មរដ្ឋនុញ្ញនឹងអាចធ្វើតាមសំណើររបស់នាយករដ្ឋមន្ត្រីឬតាមរយៈ រដ្ឋសភា ដែលធ្វើជាសេចក្តីស្នើច្បាប់ ឬ សេចក្តីព្រាងច្បាប់ ។
«ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ អាចនឹងមានប្រជា មតិថាគួរនឹ ងធ្វើឲ្យមានទោ សប្រហារជីវិតគួរកំណត់ត្រឹមតែជីតា រំលោភចៅខ្លួនឯង ឪពុកមារំលោភលើកក្មួយខ្លួនឯង កម្រិតប៉ុណ្ណោះអាចជាការសមស្រប ប៉ុន្តែរឿងនេះគឺជាការគិតរបស់តា ប៉ុន្តែ តាមិនប្រើអំណាច ស្នើសុំព្រះមហាក្សត្រ ដើម្បីនឹងធ្វើការកែរដ្ឋធម្មនុញ្ញឬធ្វើ វិសោនធកម្មរដ្ឋធម្មនុញ្ញ បើឲ្យមាន ទោសប្រហារជីវិតឡើងវិញទេ ហើយមិនស្នើសុំសមាជិករដ្ឋសភា ស្នើធ្វើវិសោធនកម្មនោះទេ។ ចាំបាច់យើងនឹងបើកធ្វើប្រជាមតិនៅទូទាំងប្រទេស ថាតើត្រូវប្រជាមតិឬអត់»។
សូមបញ្ជាក់ថានៅក្នុងរដ្ឋសភាសព្វថ្ងៃតំណាងរាស្ត្រគណបក្សប្រជាជន១២៥នាក់កំពុងអត់ការងារធ្វើព្រោះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ដែលមានសមាជិក៣២នាក់ធ្ចើការជំនួសអស់ហើយ។ចឹងបើចង់ឲ្យធ្វើអីមួយស្រួលដូចបកចេកចឹង!។
ទោះជាយ៉ាងណាលោកពេជ្រស្រស់ប្រធានគណបក្សយុវជនខ្មែរដែលជាសមាជិកឧត្តក្រុមប្រឹក្សាពិគ្រោះយោបល់តាមរយៈហ្វេប៊ុករបស់ខ្លួនប្រកាសមិនគាំទ្រទោសប្រហារជិវិតទេដោយលោកពេជ្រស្រស់ឲ្យយោបល់ថាគួមានវិធានការតឹងរ៉ឺងលោកវែបសៃអាសអាភាសនិងធ្វើអនុវត្តច្បាប់ឲ្យមបានហ្ម៉តចត់៕