ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ចិន ៣​នាក់ នាំ​លុយ​ឈ្នះ​កាស៊ីណូ​នៅ​ហុងកុង​ជាង ៣,៥​លាន​ដុល្លារ​ចុលមក​កម្ពុជា​ត្រូវចា​ប់​ខ្លួន​!

[hupso]

​ភ្នំពេញ ៖ នគរបាល​អន្តោប្រវេសន៍​ក្រសួង​ហា​ផ្ទៃ និង​មន្ត្រី​ន​គយ ព្រលានយន្តហោះ​ភ្នំពេញ បាន​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ៣​រូប កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នៅ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សាច់ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​៣៥២០០០០​ដុល្លារ​អាមេរិក​ពី​ទីក្រុង​ហុងកុង ចូលមក​កម្ពុជា ដោយ​ពុំ​មាន​ការ​បញ្ជាក់​អំពី​ប្រភព​ហិរញ្ញវត្ថុ ។​

​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ជា​សាច់ប្រាក់​នេះ ក្នុងនោះ ជនសង្ស័យ​ទី​១​មានឈ្មោះ Wang Shiping ទី​២​ឈ្មោះ Wang Lichao ទី​៣​ឈ្មោះ Zhang Jian​។ ជនសង្ស័យ​ទាំង​៣​គឺជា​ជនជាតិ​ចិន នឹង​ធ្លាប់​ធ្វើដំណើរ​ទៅ​មក​ប្រទេស​កម្ពុជា​ជាច្រើនលើក​។​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​នគរបាល​។​

​លទ្ធផល​នៃ​ការសាកសួរ បានបង្ហាញ​ថា ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​យក​សាច់ប្រាក់​សរុប​ចំនួន​៣៥២០០០០​ដុល្លា​អាមេរិក​ចេញពី​ទីក្រុង​ហុងកុង​មកកាន់​ប្រទេស​កម្ពុជា​មែន​។ ពួក​គេ​អះអាង​ថា​យក​លុយ​ចូល​មក​ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សណ្ឋាគារ ដោយ​ប្រាប់ថា​ប្រភព​នៃ​សាច់ប្រាក់​នោះ គឺ​បានមកពី​ការ​ឈ្នះល្បែង​នៅ​ម៉ា​កាវ ខ្ចី​បងប្អូន និង​ខ្លះទៀត​បាន​មក​ពី​ផលចំណេញ​ក្រុមហ៊ុន ប៉ុន្តែ​សុទ្ធតែ​គ្មាន​ឯកសារ​បញ្ជាក់​។​

​ជនសង្ស័យ​ម្នាក់​ទៀត គឺ​ឈ្មោះ Zhang Jian បាន​ផ្ដល់​ចម្លើយ​ថា​ខ្លួន​គ្រាន់តែ​ជា​អ្នក​មក​ទទួល​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao តាម​ការគ្រោងទុក​ប៉ុណ្ណោះ​។​ផ្អែក​តាម​លទ្ធផល​សាកសួរ និង​ការត្រួតពិនិត្យ​ឯកសារ​របស់​ជនសង្ស័យ​ទាំង​៣​រូប​ខាងលើ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សន្និដ្ឋានថា ជនសង្ស័យ​ឈ្មោះ Wang Shiping និង​ឈ្មោះ Wang Lichao ពិតជា​បាន​នាំ​សាច់ប្រាក់​ជាង​៣​លាន​៥​សែន​ដុល្លារ​នោះ ចូលមក​ប្រទេស​កម្ពុជា ដោយ​គ្មាន​ប្រភព​ហិរញ្ញវត្ថុ​ច្បាស់លាស់ ដែល​សង្ស័យ​ជា​ការសម្អាត​ប្រាក់​ប្រាកដ​មែន​។ ចំណែក ឈ្មោះ Zhang Jian ក៏​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ
​មិនទាន់​បាន​បញ្ជាក់​ពី​នីតិវិធី​បន្ត​លើ​ករណី​នេះ​នៅឡើយ​ទេ នា​ព្រលប់​ថ្ងៃទី​២៦ ខែ​មេសា​នេះ ដោយ​លោក​បាន​ប្រាប់​តាម​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា សូម​សួរ​ទៅខាង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន៌នៃ​ក្រសួង​មហាផ្ទៃ​វិញ​។​

​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន៌នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងឱ្យដឹងថា បន្ទាប់ពី​ការឃាត់ខ្លួន​សួរចម្លើយ និង​ត្រួតពិនិត្យ​ឯកសារ​របស់​ជនសង្ស័យ​ទាំង​៣​រូប​រួចមក សមត្ថកិច្ច​បាន​រៀបចំ​បែបបទ​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ព្រម​ទាំង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ជនសង្ស័យ​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ស្អែក​៕

Filed in: សន្តិសុខ​ សង្គម
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.