ខណ:នេះវេបសាយបញវន្តខ្មែរនិងសម្លេងនិស្សិតបញវន្តបានខិតខំប្រឹងប្រែងផ្សព្វផ្សាយពត៌មានដោយប្រកាន់យកជំហរអព្យាក្រិត្យមិនចង់លូកលាន់លើរឿងនយោបាយឬធ្វើកូនជឹងអ្នកនយោបាយណាមួយ ព្រោះនៅស្រុកខ្មែរបច្ចុប្បន្ននេះមានអ្នកនយោបាយស្នេហាជាតិដ៏ឆ្នើមៗបាននិងកំពុងដឹកនាំប្រទេសជាតិបានសុខសន្តិភាពស្របតាមការចង់បានរបស់ប្រជាពលរដ្ធរួចរាល់ហើយ។
អ្វីដែលអ្នកសារព៌តមានយើងត្រូវបំពេញកាតព្វកិច្ច គឺមានតែនាំយកមកនូវពត៌មានពិតឥតលំអៀងអោយប្រជាពលរដ្ធបានដឹងគឺវាគ្រប់គ្រាន់ណាស់ទៅហើយ ដោយមិនចាំបាច់យើងបង្កក្តីកង្វល់ដល់អ្នកនយោបាយដែលកំពុងខិតខំបំរើរាស្ត្រដោយមិនអោយរាស្ត្រឃ្នើសចិត្តនោះទេ។
ស្រុកខ្មែរឥឡូវមានសន្តិភាពពេញលេញទៅហើយមិនចាំបាច់អ្នកការសែត គិតទាំងអ្នកការសែតមានឬក៏អ្នកការសែតក្រីក្រដែលមានជំហរស្របឬប្រឆាំងត្រូវតែចេះគិតរក្សាអោយបានដាច់ខាតនូវសុវត្ថិភាពផ្ទាល់ខ្លួនជាមុន មុននិងផ្សព្វផ្សាយឬបព្ចាេញមតិទិតៀនអ្នកនយោបាយឬអ្នកធំណាមួយ។
នេះបាន សេចក្តីថាអ្នកកាសែតមានតែស្លាបបាកាសំរាប់សសេរនិង មាត់សម្រាប់ស្រែកហើយបើនិយាយទៅត្រូវប្រឈមនិងគុកច្រវាក់តើយើងធ្វើបានប្រយោជន៍អ្វី? ។
បើតែអីចឹងទេ គួរតែយកពាក្យទំនៀមចាស់បុរណលើកឡើងជាគតិប្រៀនប្រដៅថា ត្រីកំភ្លាញស្លាប់ព្រោះតែមាត់នោះអី ៕