បន្ទាយមានជ័យ ៖ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង , ព្រមទាំងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកអំណោយមកជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកំពុងបង្កឲ្យមានការប៉ះពា ល់ដល់ប្រជាពលរដ្ឋរស់នៅស្រុកមង្គល បុរីជាង៣០គ្រួសារ។
សកម្មភាពមនុ ស្សធម៍នេះបានធ្វើ ឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នះ។
ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង បានមាន ប្រសាសន៍ ថាបច្ចុប្បន្ននេះពលរដ្ឋបានយល់ច្បាដ់ពីតម្លៃនៃសន្តិភាពដែលកើតមាននៅក្នុងសង្គមជាតិក្រោមការដឹកនាំរបស់សម្ដេចតេជោសែន នាយករដ្ធមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
វាជាការពិតសម្តេចបានខិតខំប្រឹងប្រែងដោយការយកជីវិតទៅប្ដូរដើម្បីរកបានមកវីញនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ការរីកចំរើន ហើយខំធ្វើតាំងពីបាតដៃទទេរហូតដល់ទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ។
កន្លងមកការរំដោះប្រជាជនពីរបបអាវខ្មៅគឺជាពលកម្មដ៏ធំធេងលើការបូជាសាច់ស្រស់ឈាមស្រស់ជីវិតរបស់កម្មាភិបាលនិងយុទ្ធជននៃគណបក្សប្រជាជនកម្ពុជា។
ឥឡូវប្រជាជាតិយើងបានទទួលបាននូវសុខសន្តិភាព ស្តារនិងកសាងសង្គមជាតិអោយមានការផ្លាស់ប្ដូរមុខមាត់រីកចំរើនអភិវឌ្ឍន៍ពីប្រទេសក្រីក្រប្រែជាប្រទេសមានសេដ្ឋ កិច្ចលូតលាស់ប្រជា ជនមានជីវភាពធូរ ធារយ៉ាងផុលផុស។
ទន្ទឹមនេះដែរឯកឧត្តម ស៊ាង ប៊ុនលាងបានសង្កត់ធ្ងន់ដែរថា ” ទីណាមាន ទុក្ខលំបាក ទីនោះមានគណបក្ស ប្រ ជាជនកម្ពុជា “ដែល ពិតមានតែគណ: បក្សCPP តែមួយ គត់ដែលគិតគូរយក ចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ៗគ្នាដោយមិនប្រកាន់ពូជ សាសន៍ និន្នាការនយោបាយ ឬសា សនាអ្វីឡើយពោល គឺ ជួយគ្រប់ប្រជា ពលរដ្ឋទាំងអស់ដែលរងគ្រោះទោះនៅទីណាក៍ដោយ ។
ឯកឧត្តមរដ្ឋលេខាធិការក៍បានអំពាវនាវផងដែរថា:អំណីះតទៅប្រជាពលរដ្ឋគួរឈបើកុំចាញ់បោកកល ល្បិចរបស់ក្រុមមនុសបក្សប្រឆាំងតទៅទផតអី ព្រោះពួកគេតែងតែបង្កការញុះញង់ បង្ករអសន្តិសុខ ដែលនាំទៅរកក្តីវិនាស អន្តរាយតែប៉ុណ្ណោះឯង។
ដោយឡែកឯក ឧត្តមក៍បានផ្ដាំផ្ញើប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់សូមរក្សាអនាម័យដោយត្រូវអនុវត្តន៍តាមវិធានការពារលើការងារការពារជម្ងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលសុខភិបាល។
គួរបញ្ជាក់ផងដែរថា:ជំនន់ទឹក ភ្លៀងឆ្នាំនេះ បានវាយលុកខេត្តបន្ទាយមានជ័យបណ្ដាលឱ្យមាន ផលប៉ះពាល់ដល់ពលរដ្ឋប្រមាណជា ១៥០០០គ្រួសារ និងខូចខាតហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវគម នាគមនំ រួមទាំងប៉ះដំណាំកសិផលរាប់សិបហិកតាទៀត ផង៕