ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សមត្ថកិច្ច​ចុះ​រឹបអូស​ឈើ​ស្តុក​ទុក​ចំនួន​2​ទីតាំង​ខេត្តរតនគិរី​

[hupso]

រតនគិរី ៖ ដោយ​មាន​បទបញ្ជា​ពី​លោក ថង សាវុន ប្រធាន​គណៈ​បញ្ជាការ​ឯកភាព ខេត្ត​រតនគិរី នា ថ្ងៃ​សៅរ៍ ទី​៣១ ខែតុលា ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន កម្លាំង​អាវុធហត្ថ​ខេត្ត​- កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​- កម្លាំង​រដ្ឋបាល​ព្រៃឈើ​- កម្លាំង​អធិការនគរបាល​ស្រុក​អណ្តូង​មាស និង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អណ្តូង​មាស ដឹកនាំ​ដោយ​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ចុះ​រឹបអូស​ឈើ​ចំនួន​២១​ដុំ ដែល​គរលាក់​នៅ​ទីតាំ​ផ្សេងគ្នា​ចំនូន​2​កន្លែង​ដែល​ឈ្មួញ​បម្រុង​ដឹក​ទៅ​លក់​ឯ​ប្រទេស​វៀតណាម​។​

​ប្រភព​ពត៌មាន​ពី​កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​បាន​ឱ្យដឹងថា​: គំនរ​ឈើ​ទី​តាំងទី​១​រឹបអូស​ឈើ​បាន​ចំនួន​១១​ដុំ ស្ថិតក្នុង​ភូមិ​ម៉ុយ និង​ទី​តាំងទី​២ រឹបអូស​ឈើ​បាន​ចំនួន​១០​ដុំ ស្ថិតក្នុង​ភូមិ​កេត ឃុំ​ញ៉ាង​ស្រុក​អណ្តូងមាស​។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ថែមថា​:​ចំនួន​ឈើ​ចំនួន ២១​ដុំ​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​នៅ​កន្លែង​ជាក់ស្តែង​មាន​ចំនួន​៦.៧២០​ម៉ែត្រគូប​។​

​បច្ចុប្បន្ន វត្ថុតាង​ឈើ​ខាងលើ​នេះ​ត្រូវបាន​កម្លាំង​ចម្រុះ​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ចាត់ចែង​តាម​និតិ វិធី​ច្បាប់​ស្តីពី​ព្រៃឈើ​៕
​ភ​ន់ វ៉ាន់​ថន បញ្ញវន្ត​ខ្មែរ​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.