កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមឈួ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញបានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBSTចំនួន ០២ខ្សែភ្លើងស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទ ជំហានទី ២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងនោះមាន:
– ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ៥៣ (ភូមិប្រច័ក្ស) ទៅភូមិព្រៃមូល -ភូមិតាលោប្រវែង ៤.១៥ គ.ម ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
– ខ្សែទី២ចាប់ពីផ្លូវលេខ ១៥០ A ភូមិសាលាលេខ៥ ទៅផ្លូវលេខ ១៥០ Bភូមិតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានប្រវែងសរុប ១១.០៣៧ គ.ម ។
ផ្លូវទាំងពីរខ្សែនេះធ្វើបានសម្រេចប្រមាណ៤៨%
ហើយដោយយោងតាមផេកផ្លូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទផ្សព្វផ្សាយជាសារធារណ:កន្លងមក ៕