កំពង់ឆ្នាំង ៖ នារសៀលថ្ងៃអាទិត្យ ៤ កើត ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១លោក រ៉ន សោភ័ណ មន្ត្រីប្រចាំការគណៈកម្មាធិការអនុសាខាកាកបាទក្រហម ស្រុកកំពង់ត្រឡាច រួមដំណើរដោយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាបានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះទាំងស្រុងនៅភូមិប្របផ្ជះឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះលោក រ៉ន សោភ័ណ បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តម អម សុភា ប្រធានប្រធានគណៈកម្មាធិការសាខានិងឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកកបាទខេត្តកំពង់ឆ្នាំង។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានចូលរួមសោកស្ដាយជាមួយក្រុមគ្រួសារលោក ជូ ជាតិ និង គីង រ៉ុន ជាភរិយាដែលទទួលរងនូវគ្រោះអគ្គីភ័យឆាបឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ស្ទើតែទាំងស្រុងទៅហើយ។
នៅក្នុងការចុះសួរ សុខទុក្ខនេះគណ:ប្រតិភូបាននាំនូវអង្ករ៣០ គីឡូក្រាម, ត្រីខ 1 យួរ (10កំប៉ុង), មី 1 កេស, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ និង ក្រមា ១ ), ទឹកត្រី ១យួរ ,ទឹកស៊ីអ៉ីវ ១យួរ ,កន្ទេល១ ,កៅស៊ូតង់១ ,ឆ្នាំងបាយ.,ឆ្នាំងសម្ល,ចានបាយចានសម្ល, ស្លាបព្រាចំនួនមួយឈុត និងអនុសាខាកាកបាទក្រហមខឹត្តក៏បានផ្តល់ជាថវិកាចំនួន១០ម៉ឺនរៀលរួមទាំងថវិកាក្រុមការងារចំនួន៤ម៉ឺនទៀតសរុបទៅ១៤ម៉ឺនរៀលក៏បានជូនដល់ដៃគ្រួសារជនរងគ្រោះទៀតផង ៕
ដោយ ៖ រី ភារិទ្ធិ