ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៥ខែមិនាឆ្នាំ២០២១ ឯកឧត្តម ឆេងមឡៃ ឣភិបាលរងខេត្តពោធិ៍សាត់ ជាប្រធានក្រុមការងារចុះជួយឃុំន្សាចំបក់ បានដឹកនាំក្រុមការងារចម្រុះ ឣមដំណើរ លោកងិន សុផល មេឃំុឣន្សាចំបក់លោក លីវ សេងហ៊ីម អភិបាល ស្រុកក្រគរ និងមន្ត្រីជាច្រើននាក់ទៀត យកគ្រឿងចក្រមករំលំបង្គោលរបង នឹងរោងចញ្ចឹមទារបស់ប្រជាពលរដ្ឋឈ្មោះផល អាត់ ដោយគ្មានដីការុះរើ ចំនុចដំបូលច្រាប ភូមិក្បាលដំរីថ្មី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាហេតុធ្វើឣោយទារបស់គាត់ឣត់ពង់ក្នុង១ថ្ងៃខាត់ប្រាំមួនរយពង់ទា ទាធ្លាប់ពង់ក្នុងរោង។
បើតាមការអះអាងរបស់ម្ចាស់ដីឈ្មោះផល អាត់ ដោយសំអាងលើឯកសារដែលគាត់មានក្នុងដៃបានប្រាប់ភ្នាក់ងារទូទស្សនmsjtvយើងឣោយថា÷ដីរបស់គាត់បានទិញពីឈ្មោះ សាន់ ទាំង និងប្រពន្ធឈ្មោះ នះ កាលពីឆ្នាំ២០០៧មកម្លេះ ដីទំនាស់នេះមានទទឹង១០០ម៉ែត្រនិងបណ្តោយ៣០០ម៉ែត្រ ដែលគាត់បានកាន់កាប់និងអាស្រ័យផលលើដីនេះ តាំងពីឆ្នាំ២០០៧មកម្ល៉េះ។
តើអោយគាត់រស់ដោយរបៀបណា? ស្របពេលជំងឺកូវីដកំពង់តែវាយលុកទូទាំងប្រទេស ប្រជាពលរដ្ឋកំពង់ជួបបញ្ហា គ្មានលុយបង់ធនាគា ចំណែកដីនិងរោងចញ្ចឹមទាដែលជារបចញ្ចឹមជីវិត្តប្រចាំថ្ងៃ និងដើម្បីបង់ធនាគារឥឡូវត្រូវគេយកត្រាក់ទ័រមកទាញផ្ដួលរំលំខ្ទេចគ្មានសល់ ទង្វើបែបនេះគាត់មិនអាចទទួលយកបានទេ។
យោងតាមរបាយការណ៍របស់លោកមេភូមិនិងលោកមេឃុំ ដែលគាត់បានទទួលស្គាល់ថាប្រជាពលរដ្ឋឈ្មោះផលអាត់នេះពិតជាបានរស់នៅលើដីនេះយូរយារណាស់មកហើយ។
ប៉ុន្តែមិនដឹងថាតើមានមូលហេតុអ្វីសុខៗស្រាប់តែមានបញ្ជាអោយដកដីរបស់ឈ្មោះ ផល អាត់ ដោយកាត់យកដីមួយចំណែកធំប្រគល់អោយអ្នកដទៃយ៉ាងបំពានទទឹងទិសបែបនេះទៅវិញ។
ជុំវិញការដកដីនេះ អាជ្ញាធរភូមិ អាជ្ញាធរឃុំសុទ្ធតែបកស្រាយបែបឡប់ឡិននិងមិនទទួលខុសត្រូវ ដោយគ្រាន់តែបញ្ជាក់ថា:ពួកគាត់ធ្វើនេះគឺធ្វើតាមបញ្ជាគេទេ ថ្វីបើអាជ្ញាធរដឹងថា:ដីនេះពិតជាដីរបស់ឈ្មោះ ផល អាត់ ធ្លាប់បានកាន់និងអាស្រ័យផលតាំងពី២០០៧។
យ៉ាងណាមិញ ឯកឧត្តម ម៉ៅ ធនិន ជាថ្នាក់នាំដែលតែងតែជួយរាស្ត្រ ដោយភាពគតិយុត្តិធម៌ ក្រោយពីការពិនិត្យ ពាក្សបណ្តឹងរបស់ប្រជាពលរដ្ឋ លោកបានចំណារលើឯកសារស្នើសុំប្រកបដោយក្តីករុណាអោយអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ដោយលំអិតទាក់ទងទៅនិង អតីត:ភាពដីដោយផ្អែកតាមគោលការណ៍ច្បាប់និងធ្វើរបាយការណ៍ មកឯកឧត្តមវិញ ដើម្បីឯកឧត្តមពិចារណាថ្លឹងថ្លែងរកយុត្តិធ៌មអោយភាគីរងគ្រោះ។
តាមពិតឯកឧត្តមក៏ធ្លាប់បានដោះស្រាយវិវាទ រាប់ពាន់ករណីទទួលបាននូវជោគជ័យពេញចិត្ត ពេញថ្លើមពីភាគីទំនាស់។
ប៉ុន្តែទង្វើរបស់មន្ត្រីក្រោមឨវាទនាពេលនេះវាលក្ខណ:ផ្ទុយស្រឡះទៅនិងយន្តកាលនៃការដោះស្រាយបញ្ហាទំនាស់ដែលឯកឧត្តមកំពង់បាននិងកំពុងធ្វើទទួលបាននូវការគាំទ្រយ៉ាងពេញទំហុឹងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្តក៏ដូចនៅក្រៅខេត្តផងដែរ។
ប៉ុន្តែអ្វីដែលមន្ត្រីបានធ្វើកាលពីថ្ងៃទី២៥ខែមិនាឆ្នាំ២០២១កន្លងមកនេះវាហាក់ដូចជាផ្ទុយទៅយន្តការនៃការដោះស្រាយរបស់ឯកឧត្តមម៉ៅ ធន្និនយ៉ាងច្បាស់ក្រឡែត។
ពេលនេះម្ចាស់រោងចិញ្ចឹមទាមានតែលើកម្រាមដៃដប់ស្នើសុំឯកឧត្តម បណ្ឌិតម៉ៅ ធនិនឣភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេច កិត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជាបិតាសន្តិភាពនិងអភិវឌ្ឍន៍ជាតិមេត្តាឿឿជួយគាត់ផង។
ពាក់ព័ន្ធករណីខាងលើនេះលោកងិន សុផល មេឃុំអន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់បានប្រាប់ភ្នាក់ងារយើងកាលពីថ្ងៃច័ន្ទ ១ រោច ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១អោយដឹងថា បញ្ហានេះ មានតែសួរនាំទៅខាងអាជ្ញាធរខេត្តទើបដឹងពត៌មានច្បាស់ការណ៍។
លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើរោងទា នឹងរុះរើបង្គោលរបងជនអណាធិបតេយ្យដែលថ្លើមធំហ៊ានសង់របងលើដីរដ្ឋ ដែល ក្រុមការងារក៏ធ្លាប់ប្រាប់ឲ្យគាត់រុះរើ ម្ដងពីរដងបីដងមកហើយ មានបញ្ជាពីថ្នាក់ដឹកនាំខេត្តខេត្ត រុះរើ រោងចញ្ចឹមទានិងបង្គោលរបងអត់មានដីការទេ ជាដីអនាធិបតេយ្យអាជ្ញាធរមានសិទ្ធិជូនដំណឹងឲ្យគាត់រុះរើចេញ បើគាត់មិនរុះរើទេក្រុមចម្រុះមានឃុំស្រុកខេត្តចុះរុះរើ ៕
រីភារិទ្ធិ