ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ថ្ងៃ​នេះ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង Pfizer ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ចំនួន​ជិត​២០​ម៉ឺន​ដូស​

[hupso]

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០២២​នេះ ប្រទេស​អូស្ត្រាលី បានប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ប្រភេទ Pfizer សម្រាប់​កុមារ ចំនួន ១៩៦,៨០០​ដូស នៃ​ចំនួន​ដែល​នឹង​ប្រគល់​សរុប ៤៨២,៤០០​ដូស ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។​

​វ៉ាក់សាំង​នេះ បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ប្រគល់​ជូន​កម្ពុជា​រួចរាល់​ហើយ ដោយ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ប្រគល់ និង​ទទួល​នូវ​ជំនួយ​វ៉ាក់សាំង​នេះ​។​

​ការប្រគល់​ប្រគល់ជូន​វ៉ាក់សាំង​នៅពេលនេះ គឺជា​ការ​បន្ថែម​ទៅលើ​ជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន​២,៣៥​ដូស ទូ​បង្កក​ត្រជាក់ និង​ទូ​បង្កក​ត្រជាក់​បំផុត សរុប​ទាំងអស់​ចំនួន​១៣៣​គ្រឿង និង​គ្រឿង​បរិក្ខា​ចាំបាច់​ផ្សេងៗ​ទៀត ដែល​ជា​ជំនួយ​ទ្វេភាគី​របស់​ប្រទេស​អូស្ត្រាលី​។ ជំនួយ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​ជំនួយ​អូស្ត្រាលី ដែល​មាន​ថវិកា​ចំនួន​៣៥,៧​លាន​ដុល្លារ​អូស្ត្រាលី ដែល​ជា​ការប្តេជ្ញា​ចិត្ត​គ្រប់​ជំហាន​ទាំងអស់ ឆ្ពោះទៅរក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​សមភាព​នៅ​កម្ពុជា​។​

​កម្ពុជា​កំពុង​ទទួលបាន​ជោគជ័យ​ខ្ពស់​លើ​ការប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។ បើទោះបី​ទទួលបាន​ជោគជ័យ​យ៉ាងណាក្តី តែ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩​។ ការងារ​អាទិភាព​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នេះ គឺ​ការ​បន្ត​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បន្ត​ស្វះស្វែង​រក​វ៉ាក់សាំង​ទុក​ក្នុង​ឃ្លាំង ហើយ​ប្រកាស​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ធានាបាន​នូវ​ការការពារ​សុខភាព​ប្រជាពលរដ្ឋ​ពី​មេ​រោគកូ​វីដ​១៩​។ មកដល់​ពេល​នេះ​ទាំង​ជំនួយ និង​ការបញ្ជាទិញ កម្ពុជារ​ក​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ សរុប​ជិត ៥៣​លាន​ដូស​។ ក្នុងនោះ​នៅ​សល់​ក្នុង​ឃ្លាំង​ប្រមាណ​ជា ៨​លាន​ដូស​។ កម្ពុជា​ក៏​នៅ​មាន​វ៉ាក់សាំង​សរុប​ប្រមាណ ២០​លាន​ដូ​សទៀត ដែល​ជា​ជំនួយ និង​ជា​ការបញ្ជាទិញ មិនទាន់​បាន​ដឹក​មក​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ដោយឡែក​ការងារ​ចាក់​វ៉ាក់សាំង​វិញ គិត​ត្រឹម​ថ្ងៃទី​០៦ ខែកក្កដា កម្ពុជា​ចាក់​បាន​ជាង ៩៤​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ក្នុង​នោះ​ចាក់​ជូន​កុមារ​អាយុ​ចាប់ពី ៣​ឆ្នាំ​ឡើង ដល់​ក្រោម ៥​ឆ្នាំ បាន​ជាង ៧០​ភាគរយ​, កុមារ​អាយុ ៥​ឆ្នាំ បាន​ជាង ១៣៥​ភាគរយ​, កុមារ​អាយុ​ពី ៦​ឆ្នាំ ទៅ​១២​ឆ្នាំ បាន​ជាង ១០៩​ភាគរយ​, កុមារ និង​យុវវ័យ អាយុ ១២​ឆ្នាំ ដល់ ១៨​ឆ្នាំ បាន​ជាង ១០០​ភាគរយ និង​អាយុ ១៨​ឆ្នាំ​ឡើង បាន​ជាង ១០៣​ភាគរយ​។ ក្រៅ​តែ​ពី​ដូ​សមូលដ្ឋាន ពេល​នេះ​កម្ពុជា បាន​ឈាន​ដល់​ចាក់ដូស​ជំរុញ​ទី​៥​ផងដែរ​។ ក្នុងនោះដូស​ជំរុញ​ទី​៣ ចាក់​បាន​ជាង ១០​លាន​នាក់​, ដូស​ជំរុញ​ទី​៤ ចាក់​បាន​ជិត ៣​លាន​នាក់​, ដូស​ជំរុញ​ទី​៥ បាន​ជាង ៣៤​ម៉ឺន​នាក់​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.