ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​

[hupso]

នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង សាលារៀន ខ្មែរ ចិន ចេង ម៉េង និង​សមិទ្ធផល​នានា ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា អគារសិក្សា​សាលាបឋមសិក្សា ហ៊ុន សែន ថ្នល់ទទឹង និង​អគារសិក្សា​សាលារៀន ខ្មែរ​-​ចិន ចេង ម៉េង ព្រម​ទាំង​សមិទ្ធផល នានា​ជាច្រើន​ទៀត រួមមាន ផ្លូវ​បេតុង​អា​មេ ការ​ចាក់សាប ចាក់ដី ដាំ​កូន​ឈើ ធ្វើ​សួនច្បារ និង​ឧបករណ៍​កីឡា​ផ្សេងៗ ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ មានដូចជា នៅ​សាលាបឋមសិក្សា​ថ្នល់ទទឹង ក្នុង ឆ្នាំ​២០១៩ មាន​អគារ​ចំនួន​១ ខ្នង ពីរ​ជាន់ ស្មើនឹង​១២ បន្ទប់ និង​នៅ​សាលា​ខ្មែរ​-​ចិន ចេង ម៉េង​អគារសិក្សា​១​ខ្នង កំពស់​២​ជាន់ មាន​៦​បន្ទប់ និង​អគារ​ផ្ទាល់​ដី​៣​ខ្នង ស្មើ​១៤​បន្ទប់ ដែល​បាន​ផ្តួចផ្តើម​ឧបត្ថម្ភ​ការកសាង​ដោយ​លោក ឧកញ៉ា តែ អ៊ី​ឆែ និង​ភរិយា​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក​ឧកញ៉ា តែ អ៊ី​ឆែ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ និង​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​សាមគ្គី​បរិច្ចាក​ថវិកា​គាំទ្រ​ដំណើរការ​កសាង​អគារសិក្សា ដែល​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ដំណើរការ​បណ្ដុះបណ្ដាល និង​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​គូសបញ្ជាក់​ជាថ្មីទៀត អំពី​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី ជាពិសេស​ការដាក់ចេញ​វិធានការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​លើសលុប រហូត​បង្កើត​បាន​ភាព​សាំ​សហគមន៍​។ សម្ដេច​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​បង្កើន​ការ​ប្រុងប្រយត្ន​នឹង​ជំងឺឆ្លង​នេះ​ដែល​បច្ចុប្បន្ន​កំពុង​មាន​ការរីក​រាលដាល​ជាថ្មី​។​

​ពាក់ព័ន្ធ​នឹង​ដំណើរ​ការបោះឆ្នោត​ឃុំ សង្កាត់ ថ្មីៗ​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់​ថា​ភាគរយ​ច្រើន​នៃ​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​បោះឆ្នោត គឺ​ជា​ការបញ្ជាក់​ឱ្យ​ឃើញ​ច្បាស់​ថា ប្រជាពលរដ្ឋ​បាន​គាំទ្រ​ការបោះឆ្នោត​នេះ ដ្បិត​ពលរដ្ឋ​ក៏មាន​សិទ្ធិ​មិន​ទៅ​បោះឆ្នោត​បាន​ដែរ ដោយហេតុ​រវល់​ឬ​មិន​ពេញចិត្ត​ការបោះឆ្នោត​។ សម្ដេច​បន្ថែមថា​«​នេះ​ក៏​ជាការ​បង្ហាញ​អំពី​ការ​សាមគ្គីភាព​ផ្ទៃក្នុង​ជាតិ​យើង​មាន​កម្រិត​ខ្ពស់ ក្នុង​ការបន្ត​អនុវត្ត​លើ​មាគ៌ា​ប្រជាធិបតេយ្យ និង​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​»​។​

​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ កងកម្លាំង​ទាំងអស់​នៅតាម​មូលដ្ឋាន ដែល​បាន​ចូលរួម​គាំទ្រ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឱ្យ​ប្រព្រឹត្តទៅ​ប្រកប​ដោយ​ភាពរលូន និង​គ្មាន​អំពើហិង្សា​។ សម្ដេច​បន្ថែមថា​«​យើងទាំងអស់គ្នា​មាន​ភាពចាស់ទុំ​ខាង​នយោបាយ នេះ​ជា​មោទនភាព​ធំ​ណាស់ និង​ជា​ទុន​ធំ​ណាស់​សម្រាប់​ប្រទេសជាតិ​យើង សម្រាប់​អនាគត​កូនចៅ​យើង ហើយ​ដែល​យើង​ត្រូវ​ពង្រីក​វា​បន្ថែម​ទៀត ដោយ​ចៀសវាង​ជម្លោះ​នៅ​ពេល​បោះឆ្នោត​»​។​

​សម្ដេច​បន្តថា​«​ពេល​យើង​ឃោសនាបោះឆ្នោត បេក្ខជន​និង​បេក្ខជន អ្នកនយោបាយ​និង​អ្នកនយោបាយ តែងតែ​ប្រើ​វោហារ​សព្ទ​ដាក់គ្នា​ទៅវិញទៅមក​។ តែ​ពេល​បោះឆ្នោត​ហើយ ទោះ​ជា​ពេល​ឃោសនា​បោះឆ្នោត​យើង​ប្រើ​ពាក្យសម្ដី​ធំ​តូច​ដាក់​គ្នា​យ៉ាងម៉េច​ក៏​ដោយ ក៏​ត្រូវ​មក​អង្គុយ​មក​ធ្វើការ​ជាមួយគ្នា ព្រោះ​ប្រជាជន​បោះឆ្នោត​ឱ្យ​ហើយ​។ យើង​ត្រូវ​គោរព​ការសម្រេចចិត្ត​របស់​គាត់​។ ប៉ុន្តែ​មិនមែន​មានន័យថា​ឈប់​តស៊ូ​មតិ​នោះទេ អង្គុយ​តស៊ូ​មតិ​ជាមួយគ្នា ដាក់​បញ្ហា​លើ​តុ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ធ្វើការ​ជាមួយគ្នា​ឱ្យបាន​ល្អ បម្រើ​ពលរដ្ឋ​ឱ្យបាន​ល្អ​»​។​

​សម្ដេច​ក៏​បាន​បន្ត​សង្កត់ធ្ងន់​អំពី​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​ដែរ ដែល​ពេល​នេះ​កំពុង​ប្រឈម​នឹង​កំណើន​គ្រឿងញៀន​ចេញពី​ការកែច្នៃ​ដោយ​សមាសធាតុ​គីមី​ផ្សេងៗ​។ សម្ដេច​ក៏​បានឱ្យ​ដឹង​អំពី​ការទទួល​បាន​ការអនុញ្ញាត​ពី​សម្ដេច​តេជោ រៀបចំ​សេចក្ដីព្រាងច្បាប់​មួយ ដើម្បី​គ្រប់គ្រង​ការនាំ​ចូល​សា​ធាតុ​គីមី និង​ទប់ស្កាត់​កុំឱ្យ​មាន​ការ​បង្វែរ​យក​ទៅ​ផលិត​ជា​គ្រឿងញៀន​។ សម្ដេច​បន្ថែម​ថា​បញ្ហា​គ្រឿងញៀន​នេះ​ក៏​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​សម្អាត​ប្រាក់ អ​ពើ​ភេ​វរ​កម្ម និង​ការ​រីកសាយ​ភាព​អាវុធ​មហា​ប្រល័យ​។​

​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស សម្ដេច​ក្រឡាហោម បាន​បង្ហាញ​ការភ្ញាក់ផ្អើល​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ដែល​មានន័យថា​រាជរដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ សម្ដេច​បន្ថែមថា​«​ខ្ញុំ​ក៏​បារម្ភ​ឬក៏​ថា​មាន​ការភ្ញាក់ផ្អើល​ដែរ ព្រោះ​ខ្ញុំ​ក្នុងឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហើយ​តែង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ជាពិសេស​អង្គការសហប្រជាជាតិ និង​សហរដ្ឋអាមេរិក​តែម្ដង​»​។​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.